19 Jun 2013
Sabay News | MySabay Account | Forum | JX2 | AK Online | Mongol | Sabay Mobile

ទោះ​ជា​មិន​មាន​ការ​ចាប់​រង្វាន់​​ប្រចាំ​សប្ដាហ៍​របស់​សេវា​កម្សាន្ត ម៉ុងហ្គោល ទៀត​យ៉ាង​ណា​ក៏​ដោយ ក៏​សេវា​កម្សាន្ត​ ម៉ុងហ្គោល នៅ​សល់​កម្មវិធី​មួយ​ចុង​ក្រោយ​ទៀត​គឺ​ការ​ប្រគល់​រង្វាន់ King និង Lord ដែល​ជាសប្ដាហ៍​ចុង​ក្រោយ​​​ង្អស់​នៃ​កម្មវិធី​នេះ។ បន្ទាប់​ពី​បាន​លឺ​ដំណឹង​ថា​កម្មវិធី King និង Lord ត្រូវ​បាន​បញ្ចប់​មាន​ប្រិយមិត្ត​គាំ​ទ្រ​សេវា​កម្សាន្ត ម៉ុងហ្គោល ជា​ច្រើន​គាំ​ទ្រ​កម្មវិធី​នេះ ហើយ​ចង់​ ម៉ុងហ្គោល បន្ត​កម្មវិធី​នេះ​បន្ត​ទៀត។ តើ​អ្នក​គាំ​ទ្រ​សេវា​កម្សាន្ត ម៉ុងហ្គោល មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ ចំពោះ​កម្មវិធី King និង Lord  នេះ ?

ម្ចាស់​រង្វាន់ King និង Lord សប្ដាហ៍ចុងក្រោយ

ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​កម្មវិធី King និង Lord ហើយ​ក៏​ជា​ម្ចាស់​រង្វាន់​ម្នាក់​ផង​នោះ លោក ដារ៉ា ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ បាន​និយាយ​ប្រាប់ Sabay ថា កម្មវិធី King និង Lord នេះ​ពិត​ជា​ល្អ​មែន​ទែន ! ព្រោះ​ថា​កម្មវិធី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ម៉ុងហ្គោល ជំរុញ​ទឹក​ចិត្ត​ឲ្យ​យល់​ដឹង​បន្ថែម​​ទៀត​ ពី​បច្ចេកវិទ្យា​កម្សាន្ត​អនឡាញ។ លោក ដារ៉ា បាន​បន្ត​ទៀត​ថា ” ខ្ញុំ​ចង់​ឲ្យ​មាន​កម្មវិធី​នេះ​បន្ត​ទៀត ! ” ហើយ​តាំង​ពី​កម្មវិធី​នេះ​ បង្កើត​ឡើង​ខ្ញុំ​បាន​បបួល​មិត្តភ័ក្ដិ​ជា​ច្រើន​មក​ចូល​រួម​កម្មវិធី​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ច្រើន​ក្នុង ម៉ុងហ្គោល។

ម្ចាស់​រង្វាន់ King និង Lord សប្ដាហ៍ចុងក្រោយ

មតិ​មួយ​ទៀត បាន​គាំ​ទ្រ​យ៉ាង​ស្រុង​ទៅ​លើ​មតិ​ខាង​លើ​នេះ ចន្ទី និស្សិត​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ដ ផ្នែក​ភាសា​អង់គ្លេស​ បាន​បន្ថែម​លើ​មតិ​ខាង​លើ​ថា ” ខ្ញុំ​គាំ​ទ្រ​កម្មវិធី King និង Lord ហើយ​ក៏​ចង់​ឲ្យ​កម្មវិធី​នេះ បន្ត​ដំណើរ​ការ​បន្ត​ទៀត​ដែរ ! ” ។ ចន្ទី បាន​បន្ថែម​ទៀត​ថា មក​ដល់​ពេល​នេះ ចន្ទី​ បាន​ទទួល​រង្វាន់​ពី​កម្មវិធី King និង Lord បាន​ចំនួន ៥ ដង​ហើយ ។

ម្ចាស់​រង្វាន់ King និង Lord សប្ដាហ៍ចុងក្រោយ

អ្នក​កម្សាន្ត​ជា​ច្រើន​នៅ​ពេល​ដែល​ថ្ងៃ​ប្រកួត​​ King និង Lord មក​ដល់ អ្នក​ក្លាហាន​ជា​ច្រើន​បាន​ប្រមូល​គ្នា​ទៅ​ប្រយុទ្ធ​ដណ្ដើម​ដំណែង​គ្នា​ ដើម្បី​ទទួល​បាន​តំណែង​ King និង Lord  ក៏​ដូច​ជា​ប្រកួត​យក​រង្វាន់​ដែល​ស្ដែង​ចេញ​ពី​ភាព​រីករាយ​ពិតៗ​ ក្នុង​ពិភព​កម្សាន្ត​អនឡាញ។ គាំ​ទ្រ​លើ​ចំណុច​នេះ លោក ណូស្សា ជា​ម្ចាស់​រង្វាន់King និង Lord សប្ដាហ៍​ចុង​ក្រោយ​ បាន​បង្ហើប​ប្រាប់​ Sabay ថា កម្មវិធី​ King និង Lord ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​មាន​កម្លាំង​ចិត្ត​ចង់​ប្រកួត​ប្រជែង​គ្នា ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សហការ​គ្នា​ជា​ក្រុម​ផង​ដែរ។ ណូស្សា បាន​បន្ត​ទៀត​ថា ” ខ្ញុំ​ទទួល​រង្វាន់​ពី​កម្មវិធី​នេះ​មិន​ដែល​ដាច់​ទេ ហើយ​ខ្ញុំ​ចង់​ឲ្យ​កម្មវិធី​នេះ​បន្ត​ទៀត ”។

ម្ចាស់​រង្វាន់ King និង Lord សប្ដាហ៍ចុងក្រោយ

King និង Lord ជា​កម្មវិធី​មួយ​ក្នុង​សេវា​កម្សាន្ត ម៉ុងហ្គោល ដែល​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​ទាំងអស់​ប្រមូល​គ្នា​ បង្កើត​ជា​ Guild មួយ បន្ទាប់​មក​សហការ​គ្នា​ប្រយុទ្ធ​ជាមួយ​ប្រទេស​ដ៏​ទៃ ដើម្បី​ទទួល​បាន​ដំណែង​ជា​ King ឬ​ក៏​ Lord ក៏​ដូច​ជា​ទទួល​បាន​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​ក្នុង​សេវា​កម្សាន្ត ម៉ុងហ្គោល។ អាណាចក្រ​ដែល​ត្រូវ​ប្រយុទ្ធ​គ្នា​នោះ មាន​ ៤ អាណាចក្រ​ធំៗ គឺ Mongol , Persia , Russia និង​​Turkey ហើយ​សម្រាប់​តួអង្គ​ជាប់​ជា​តំណែង​ជា King​គឺ​​ទទួល​បាន​ទាំង​អំណាច​និង​រង្វាន់​ជា​​ច្រើន​ទៀត​ពី​​សេ​វា​​កម្សាន្ត​ម៉ុងហ្គោល៕
ចាប់​ផ្ដើម​ផ្សង​ព្រេង​ក្នុង​ម៉ុងហ្គោល​ថ្ងៃ​នេះ ! អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​អនឡាញ​ប្លែកៗ​ជា​ច្រើន​!



សំរាប់អ្នកចាប់ផ្ដើមថ្មី

រក្សាសិទ្ធគ្រប់បែបយ៉ាង 2011 | Advertise With Us
ដោយសប្បាយ