20 Jun 2013
Sabay News | MySabay Account | Forum | JX2 | AK Online | Mongol | Sabay Mobile

តួអង្គ ៣ រូប​​ដែល​មាន​ឈ្មោះ​ថា HusKeR , KHM0088 និង zzDeViLXzz បាន​ឡើង​ដំណែង​ជា King នូវ​សប្ដាហ៍​នេះ ខណៈ​ពេល​ដែល​តួអង្គ​ ThunderSword នៅ​កាន់​ដំណែង​ជា King ដដែល​នៅ​អាណាចក្រ Russia ។ តើ​តួអង្គ​ណា​ខ្លះ​ទៀត​ ជាប់​តំណែង King និង Lord នៅ​សប្ដាហ៍​នេះ ?

ធ្វេស​ប្រហែស​តែ​បន្តិច​ប៉ុណ្ណោះ អ្នក​ខ្លាំង​ ៣ រូប បាន​បញ្ចេញ​យុទ្ធ​សិល្ប​របស់​ខ្លួន ដោយ​ដណ្ដើម​រាជ្យ​បល្ល័ង្ក​ស្ដេច​នៃ​អាណា​ចក្រ​ ៣ គឺ Russia, Persia​ និង Mongolia។ ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​នេះ មិន​មែន​សុទ្ធ​តែ​ជា​ស្នាដៃ​​របស់​ King នោះ​ទេ ជ័យជំនះ​ដែល King ទទួល​បាន​នេះ​ក៏​មាន​ការ​ជ្រោមជ្រែង​ពី Lord ផង​ដែរ នៅ​ក្នុង​សង្គ្រាម​ដណ្ដើម​អំណាច King និង Lord។ ខាង​ក្រោម​នេះ ជា​តារាង​បង្ហាញ​ពី​ឈ្មោះ​ King និង Lord នៅ​សប្ដាហ៍​នេះ៖​

Kingdom Hero’s Name (This Week) Guild (This Week) Ranking
Mongolia HusKeR EmpireOfLve King
Legends Immortal Dragon Lord
LucKyBoY Heaven Phoenix Lord
Turkey ThunderSword SeCretArmY King
ZaMan ForTurkish Dragon Lord
Sunnykoko OneWay Phoenix Lord
Persia KHM0088 EliteAngkor King
OSAka168 SabayZone Dragon Lord
DraGonBall 13ad13oYzZY Phoenix Lord
Russia zzDeViLXzz AnaJakRussia King
Hunderhumer RussiaKiller Dragon Lord
LikeG6 FinalFanTasY Phoenix Lord


កំពូល​មហា​យុទ្ធ​សិល្ប​នៃ​សន្ធឹក​ផ្លែដាវ និង​អាវុធ​ជាច្រើន​ប្រភេទ​ទៀត បាន​បាច​សាច​ពាស​ពេញ​ពិភព​ម៉ុងហ្គោល កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថ្មីៗ​នេះ។ តួអង្គ​ជា​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​ថ្វី​ដៃ​ និង​យុទ្ធ​សិល្ប​ដែល​លាយ​ឡំ​ជាមួយ​សន្ធឹក​កង​ទ័ព​សេះ​ជា​ច្រើន នៅ​ក្នុង​សង្គ្រាម​ដណ្ដើម​អំណាច ដើម្បី​គ្រប់​គ្រង​អាណា​ចក្រ​ណា​​មួយ ក្នុង​ចំណោម​អាណាចក្រ​ធំៗ​ទាំង ៤​ របស់​ ម៉ុងហ្គោល។

សង្គ្រាម​នោះ​មាន​ឈ្មោះ​ថា សង្គ្រាម​ដណ្ដើម​អំណាច​ King និង Lord ។ មិន​ត្រឹម​តែ​ផ្ដល់​អំណាច និង​ឥទ្ធិពល​ដល់​ម្ចាស់​តំណែង King និង Lord នោះ​ទេ ម៉ុងហ្គោល​ ថែម​ទាំង​ផ្ដល់​រង្វាន់​ជា​ទឹក​ប្រាក់​ដល់​ម្ចាស់​តំណែង​នេះ​ផង​ដែរ ដើម្បី​ជា​ការ​អបអរ​នៃ​យុទ្ធសាស្ត្រ​ដឹក​នាំ​សមាជិក​ Guild របស់​ពួក​គេ។

បន្ទាប់​ពី​បាន​ឃើញ​ឈ្មោះ​តួអង្គ​របស់​ខ្លួន​ហើយ សូម​ម្ចាស់​តួអង្គ​ទាំង​អស់​ទាក់​ទង​មក​កាន់​ក្រុម​ការងារ​សេវា​កម្សាន្ត ម៉ុងហ្គោល ដើម្បី​ទទួល​ព័ត៌មាន​ពី​ការ​ទទួល​រង្វាន់​របស់​ខ្លួន តាម​រយៈ​ទូរស័ព្ទ​លេខ 023​ 22 8000 រៀង​រាល់​ម៉ោង​ធ្វើ​ការ៕

បាន​ទាំង​អំណាច ថែម​ទាំងបាន​រង្វាន់​ទៀត ! នៅ​ឯណា​មាន ? មាន​តែ​នៅ ​ម៉ុងហ្គោល​ តែ​ប៉ុណ្ណោះ !



សំរាប់អ្នកចាប់ផ្ដើមថ្មី

រក្សាសិទ្ធគ្រប់បែបយ៉ាង 2011 | Advertise With Us
ដោយសប្បាយ